Category

Monday, October 25, 2010

លើក​គ្នា​ទៅ​កាប់​គូ​ទំនាស់​ត្រូវ​ចាប់ខ្លួន​បាន​២នាក់ ដក​ហូត​បាន​ដាវ​សាមូរ៉ៃ​៣

ថ្ងៃ ច័ន្ទ ទី ២៥ ខែ តុលា ឆ្នាំ ២០១០
យុវសិស្ស​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​​​២នាក់ដែលត្រូវបាន​ប៉ូលិសខណ្ឌ​​ទួល​គោក​​ឃាត់ខ្លួន
ជលធា
យុវសិស្ស​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​​​២នាក់ដែលត្រូវបាន​ប៉ូលិសខណ្ឌ​​ទួល​គោក​​ឃាត់ខ្លួន
 
រាជធានីភ្នំពេញ ៖ យុវសិស្ស​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​​​២នាក់ ត្រូវបាន​ប៉ូលិសខណ្ឌ​​ទួល​គោក​​ឃាត់ខ្លួន​កាលពី​វេលាម៉ោង​១០​និង​១៥​នាទី ព្រឹក​ថ្ងៃទី​២៣ តុលា ២០១០ ខណៈ​ពេល​​កាន់​​ដាវ​សាមូរ៉ៃ​​លើក​គ្នា​ទៅ​កាប់​គូ​ទំនាស់​​នៅមុខ​វិទ្យា​ល័យ​ឥន្ទ្រទេវី​ ក្នុងសង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ​ហើយ​​សមត្ថកិច្ច​ដក​ហូត​​​ដាវ​ចំនួន​៣ និង​ម៉ូតូម៉ាក​ស្មាស់​ ពណ៌​ខ្មៅ ស៊េរី​២០០៩ ពាក់​ស្លាក​លេ​ខ​ ភ្នំពេញ 1Z-2109 មួយ​គ្រឿង ។

យុវសិស្ស​ដែល​ត្រូវឃាត់ខ្លួន​ ១-ឈ្មោះ​លាង មករា អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០E1 មាន​​ទីលំនៅផ្ទះលេខ​៣២ ផ្លូវលេខ​៣៤៧ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួល​គោគ ២-​ឈ្មោះ​ឈិន សុវណ្ណា​រ៉ា អាយុ​១១​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​២២B ផ្លូវ​លេខ​៦០៨ សង្កាត់​ទឹក​កក់​ទី​២ ខណ្ឌទួលគោក ។​តាម​មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោកបាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើត​េហតុ មាន​យុវសិស្ស​ចំនួន​២ ក្រុម​​ បាននាំ​គ្នា​ដេញ​កាប់​គ្នា​នៅមុខ​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី ​ក្នុងសង្កាត់​បឹង​កក់ទី​២ ។ ខណៈ​នោះ សមត្ថ​កិច្ច​បាន​អន្តរាគមន៍​ឃាត់ខ្លួន​​​យុវជន​២នាក់ ក្នុង​ចំណោម​បក្សពួក​៣នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​​គេច​ខ្លួន ព្រមទាំង​​ដក​ហូត​បាន​ដាវ​សាមូរ៉ៃ​​ចំនួន​៣​ដើមទៀត​ផង​ ៕

    Choose :
  • OR
  • To comment