ការប្រគំដន្ត្រីលំដាប់អន្តរជាតិ”បុស្បាប៉ាន់@អង្គរ”នឹង កើតមានឡើងនៅក្រុងសៀមរាបនៅចំពី មុខប្រាសាទបាយ័នរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ កុម្ភៈ ឆ្នាំ២០១១នេះខាងមុខនេះ។
ការប្រគំតន្ត្រីនេះ រៀបចំឡើងក្រោមកម្មវិធី “ព្រះគុណគ្រូ” ដោយមាន ការចូលរួមពីសំណាក់សិល្បករខ្មែរចំនួន១៧១នាក់និងសិល្បករបរទេសមក ពីប្រទេសជាច្រើនទៀតដូចជាចិន ហុងកុង អាមេរិក បារាំង ឥណ្ឌូណេស៊ី ជាដើម។
ប្រិយមិត្ត មិត្តយុវវ័យ ដែលស្នេហានិងគាំទ្របណ្ដាសិល្បករដែលមានទេពកោសល្យ នឹងបានស្គាល់កំពូលសិល្បៈក្មេង ពោរពេញទៅដោយភាពប៉ិនប្រសប់អាយុ១៣ឆ្នាំគឺ កុមារី បុស្បាប៉ាន់ ដែលជាអ្នកចម្រៀងវ័យក្មេងបានប្រឡូកចូលក្នុងសិល្បៈតាំងពីអាយុ ៦ឆ្នាំមកម្ល៉េះ។ រហូតមកទល់នឹងពេលនេះ កុមារី បុស្បា អាចច្រៀងបាន៤ភាសា គឺបារាំង អង់គ្លេស ខ្មែរ និងចិន ហើយ កំពុងហាត់រៀនភាសាចំនួន១៤ផ្សេងទៀត។
សំបុត្រអាចរកជាវបានក្នុងតម្លៃចាប់ពី១០ទៅ២០ ដុល្លារ សម្រាប់កៅអីខាងមុខ និង២.៥ដុល្លារ សម្រាប់កៅអីអង្គុយខាងក្រោយចាប់ពីសប្ដាហ៍ក្រោយនេះទៅហើយ។ សម្រាប់នៅទីក្រុងភ្នំពេញ សំបុត្រមានលក់នៅតាមបណ្ដាហាងកាហ្វេ T&C ហាងកាហ្វេសង់ទីម៉ង់ ភោជនដ្ឋានម៉ាលីស និង យីសាង បណ្ណាគារឯករាជ្យ ហាង Lucky Stores។ ចំណែក នៅទីក្រុងសៀមរាមវិញ មានលក់នៅ បណ្ណាគារឯករាជ្យ ហាង Lucky Stores និង ហាង McDernott Galleries ជាដើម។
ប្រញាប់ឡើង ចូលរួមក្នុងការប្រគំតន្ត្រីដ៏ធំនេះទាំងអស់គ្នា កុំអោយឱកាសនេះកន្លងផុតទៅ ព្រោះនៅមានការច្រៀងសម្ដែងចម្រៀងអូប៉េរ៉ា ពីសំណាក់បុស្បា ទៀត ដែលសព្វថ្ងៃអ្នកដែលចេះចម្រៀងនេះ មានតែពីរនាក់គត់ គឺ ភួន សុទ្ធស័ក្ក និងបុស្បាប៉ាន់។Sabayក៏បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ដ៏គួរអោយ រំភើបនេះដែរ។
អត្ថបទ៖ ចេង វណ្ណា